ហុនដា
The Power of Dreams | |
Headquarters in Minato, Tokyo | |
ឈ្មោះដើម | 本田技研工業株式会社 |
---|---|
ឈ្មោះជាតួរ៉ូម៉ាំង | Honda Giken Kōgyō Kabushiki-gaisha |
ប្រភេទក្រុមហ៊ុន | Public |
| |
ISIN | JP3854600008 |
ឧស្សាហកម្ម | Manufacturing |
បង្កើតឡើង | Hamamatsu, Japan (តុលា 1946 , incorporated 24 កញ្ញា 1948 ) |
ស្ថាបនិក | Soichiro Honda |
ទីស្នាក់ការកណ្តាល | , Japan |
តំបន់ដែលបានបម្រើ | Worldwide |
បុគ្គលសំខាន់ |
|
ផលិតផល | |
ប្រាក់ចំណូល | ទំព័រគំរូ:Yen (2022)[១] |
ទំព័រគំរូ:Yen (2022)[១] | |
ទំព័រគំរូ:Yen (2022)[១] | |
ទ្រព្យសរុប | ទំព័រគំរូ:Yen (2022)[១] |
សមធម៌សរុប | ទំព័រគំរូ:Yen (2022)[១] |
ម្ចាស់ |
|
ចំនួននិយោជិក | |
ផ្នែក |
|
ក្រុមហ៊ុនបុត្រសម្ព័ន្ធ | List
|
គេហទំព័រ | global.honda |
ហុនដា ម៉ូទ័រកូ., Ltd.[៣] (ជប៉ុន: 本田技研工業株式会社 ហេបប៊ឺន: Honda Giken Kōgyō KK , ទំព័រគំរូ:IPA-ja; /ˈhɒndə/; ជាទូទៅគេស្គាល់ថាជា "ហុនដា") គឺជាក្រុមហ៊ុនសាធារណៈចម្រុះជាតិសាសន៍របស់ប្រទេសជប៉ុន ក្រុមហ៊ុនផលិតរថយន្ត ម៉ូតូ និងឧបករណ៍ថាមពល ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងមីណាតូ ទីក្រុងតូក្យូ ប្រទេសជប៉ុន។
ហុនដា គឺជាក្រុមហ៊ុនផលិតម៉ូតូធំជាងគេលើពិភពលោកចាប់តាំងពីឆ្នាំ១៩៥៩ [៤] [៥] ឈានដល់ការផលិតចំនួន៤០០លាននៅចុងឆ្នាំ២០១៩ [៦] ក៏ដូចជាក្រុមហ៊ុនផលិតម៉ាស៊ីនចំហេះខាងក្នុង ដ៏ធំបំផុតរបស់ពិភពលោកដែលវាស់វែងដោយបរិមាណដែលផលិតបានច្រើនជាង ម៉ាស៊ីនចំហេះខាងក្នុង ១៤លានគ្រឿងក្នុងមួយឆ្នាំ។ [៧] ហុនដា បានក្លាយជាក្រុមហ៊ុនផលិតរថយន្តជប៉ុនធំជាងគេទីពីរក្នុងឆ្នាំ២០០១។ [៨] [៩] ក្នុងឆ្នាំំំំ២០១៥ ហុនដាគឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីប្រាំបីនៅលើពិភពលោក។ [១០]
ហុនដា គឺជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដំបូងគេដែលបញ្ចេញម៉ាកយីហោប្រណីតអាកូរ៉ា ក្នុងឆ្នាំំំំ១៩៨៦ ។ ក្រៅពីអាជីវកម្មរថយន្ត និងម៉ូតូស្នូលរបស់ពួកគេ ក្រុមហ៊ុនហុនដា ក៏ផលិតឧបករណ៍សួនច្បារ ម៉ាស៊ីនក្នុងសមុទ្រ យានទឹកផ្ទាល់ខ្លួន ម៉ាស៊ីនភ្លើង និងផលិតផលផ្សេងទៀត។ ចាប់តាំងពីឆ្នាំ១៩៨៦ ក្រុមហ៊ុនហុនដា បានចូលរួមជាមួយនឹងការស្រាវជ្រាវសិប្បនិម្មិត/មនុស្សយន្ត ហើយបានចេញផ្សាយមនុស្សយន្តអាស៊ីម៉ូ(ASIMO) របស់ពួកគេក្នុងឆ្នាំំ២០០០ ។ ពួកគេក៏បានចូលទៅក្នុងលំហអាកាសជាមួយនឹងការបង្កើត GE Honda Aero Engines ក្នុងឆ្នាំំ២០០៤ និង Honda HA-420 HondaJet ដែលបានចាប់ផ្តើមផលិតក្នុងឆ្នាំ២០១២។ ក្រុមហ៊ុនហុនដា មានក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាចំនួនពីរនៅក្នុងប្រទេសចិនគឺ ដុងហ្វែងហុនដា និង ក្វាងពីហុនដា។
ក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនហុនដា បានវិនិយោគប្រហែល ៥.៧% (៦.៨ ពាន់លានដុល្លារ) នៃប្រាក់ចំណូលរបស់ខ្លួនទៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍។ [១១] គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនហុនដា បានក្លាយជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដំបូងគេដែលជាអ្នកនាំចេញសុទ្ធពីសហរដ្ឋអាមេរិក ដោយបាននាំចេញរថយន្តហុនដា និង អាកូរ៉ា ចំនួន ១០៨,៧០៥ គ្រឿង ខណៈការនាំចូលត្រឹមតែ ៨៨,៣៥៧ គ្រឿងប៉ុណ្ណោះ។ [១២]
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ ១,២ ១,៣ ១,៤ "2022 Fiscal Year Consolidated Financial Results" (PDF). Honda IR (in អង់គ្លេស). May 13, 2022. Archived from the original (PDF) on កញ្ញា 6, 2022. Retrieved September 5, 2022.
- ↑ "2022 Financial Results (Form 20-F)" (PDF). Honda IR (in អង់គ្លេស). June 22, 2022. Archived from the original (PDF) on កក្កដា 22, 2022. Retrieved September 5, 2022.
- ↑ "FY2022 Form 20-F" (PDF). Honda Motor Co., Ltd. 22 June 2022. Archived from the original (PDF) on 22 កក្កដា 2022. Retrieved 22 July 2022.
- ↑ Cases in contemporary strategy analysis. 2003. ល.ស.ប.អ. 1-4051-1180-1. https://books.google.com/books?id=XF7V9w8ByrcC&pg=PA172.
- ↑ Six men who built the modern auto industry. 2005. p. 52. ល.ស.ប.អ. 0-7603-1958-8. https://archive.org/details/sixmenwhobuiltmo00rich.
- ↑ "Honda is celebrating the production of 400 million motorcycles". hondanews.eu. Retrieved 29 May 2020.
- ↑ Miller, Edward (18 April 2008). "FIRST MOTORCYCLE AIRBAG EARNS TAKATA AND HONDA 2008 AUTOMOTIVE NEWS PACE INNOVATION PARTNERSHIP AWARD". Honda.com. http://www.ohio.honda.com/pressroom/View_Release.cfm?articleid=174.
- ↑ "Harga Honda Mobilio". Mobilio. Archived from the original on 10 September 2014. Retrieved 22 November 2009.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "The History of Honda". Cars-directory.net. Retrieved 22 November 2009.
- ↑ "World motor vehicle production OICA correspondents survey without double counts world ranking of manufacturers year 2011" (PDF). Retrieved 29 May 2020.
- ↑ Le top 20 des entreprises les plus innovantes du monde, Challenges, 22 October 2013
- ↑ Ross, Jeffrey N. (29 January 2014). "Honda is first Japanese carmaker to be a net-exporter from US". autoblog. Retrieved 25 July 2014.